ក្តៅៗ! ចាប់បានមេខ្លោងជនជាតិចិន ក្នុងវីដេអូដែលចង់បង្កភាពវឹកវរក្នុងក្រុងព្រះសីហនុនោះបានហើយ!
ព័ត៌មាន
20.9K

យោងតាមប្រភពច្បាស់ការណ៍ ពីមន្ត្រីស្ថានទូតចិន ប្រចាំកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមុននេះប​ន្តិចថា អាជ្ញាធរចិន ពិតជាបានចាប់ខ្លួន មេខ្លោងនោះបានហើយនៅក្នុងប្រទេសចិន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ  ហើយថែមទាំងបានទទួលចម្លើយសារភាពទៀតផង។

ក្នុងនោះ បើតាមការសាកសួរ ពួកក្រុមជនជាតិក្នុងឃ្លីបវីដេអូខាងលើ ដែលអ្នកខ្លះ មានចាក់សាក់លើខ្លួនផងនោះ បានឲ្យដឹងថា​ ការដែលថតនេះ ក្នុងន័យលេងសើចប៉ុណ្ណោះ មិនមានបំណងរឺចេតនា​អាក្រក់មកលើប្រទេសកម្ពុជានោះទេ ប៉ុន្តែមិនដឹងថាយ៉ាងម៉េច បានជាវីដេអូ ត្រូវបានគេបង្ហោះ

និងចែករំលែកតៗគ្នា។ ពួកគេអះអាងថា ពួកគេទទួលខុសត្រូវចំពោះមុខច្បាប់។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបនេះ​ បានធ្វើឡើងក្រោយពីស្ថានទូតចិន ប្រចាំកម្ពុជា និងអាជ្ញាធរកម្ពុជា ប្រកាសបង្រ្កាបឲ្យខាងតែបាន ចំពោះការព្រមានដែលគំរាមកំហែងដល់សន្តិសុខ នៅខេត្តព្រះសីហនុ៕

ប្រភព៖ DapNews