ព័ត៌មានបន្ថែម៖ រថយន្តក្រុងដឹកអ្នកដំណើរ បុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ និងម៉ូតូគៀបជាប់កង់រថយន្តស្លាប់ យ៉ាងអាណោចអាធ័ម
ព័ត៌មាន
1.18K

កណ្ដាល៖ រថយន្តក្រុមហ៊ុនដឹកអ្នកដំណើរពីភ្នំពេញទៅប្រទេសវៀតណាម និងពីប្រទេសវៀតណាម មកកាន់រាជធានីភ្នំពេញ បានបុក ម៉ូតូយុវជនម្នាក់ បណ្តាលឲ្យគាបទាំងមនុស្សនិងម៉ូតូជាប់កង់រថយន្ត ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤០ និង៤១ ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សពមានឈ្មោះ ពាង ស៊ីណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មកររស់នៅភូមិព្រៃផ្ញា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង៕