កក្រើកទៀតហើយ! ​Manny Pacquiao ​នឹង​ត្រូវជួបគ្នាជាមួយ​កីឡាករ​មិន​ដែល​ចាញ់​របស់​អាមេរិក នៅ​ខែ​កក្កដាខាងមុខ

​យោង​តាមការការបង្ហោះរបស់ Pacman ផ្ទាល់ បានឲ្យដឹងថា អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao នឹងប៉ះកីឡាករ Keith Thurman នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ខាងមុខនេះ។។

កីឡាករវ័យ៤០ឆ្នាំរបស់ហ្វីលីពីន នៅតែធ្វើបានល្អដដែល បើទោះជាអាយុច្រើនហើយក្ដី ខណៈដែលកីឡាករ Keith Thurman វិញ ជាអ្នកប្រដាល់អាមេរិក ដែលមិនទាន់ស្គាល់បរាជ័យឡើយ។ រឿង Pacman ប៉ះជាមួយកីឡាករអាមេរិកខាងលើនេះ នៅមិនទាន់មានការប្រកាសផ្លូវការពីស្ថាប័នណាឡើយ ប៉ុន្តែសាមីខ្លួនជាអ្នកបញ្ចេញដោយខ្លួនឯង​៕​