អបអរ! ​Manchester City គ្រងតំណែង​ជើងឯក Premier League ២ឆ្នាំជាប់គ្នា

Manchester City ក្លាយជាក្រុមដែលឈ្នះពាន Premier League ២ឆ្នាំជាប់គ្នា ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៩ មក បន្ទាប់ពីលត់ក្រុមម្ចាស់ផ្ទះ Brighton នៅទឹកដី Amex Stadium យ៉ាងចាស់ដៃ។

ទោះបីជាត្រូវក្រុម Brighton នាំមុខ២៧នាទីដំបូងនៃការប្រកួត ប៉ុន្ដែខ្សែប្រយុទ្ធ Sergio Aguero បានរកគ្រាប់បាល់តាមស្មើ ភ្លាមៗ មុនពេលដែល Aymeric Laporte, Riyad Mahrez និង Ilkay Gundogan រកបានម្នាក់មួយគ្រាប់បន្ថែមទៀត ជួយធានាជ័យជំនះ ដល់ក្រុមដែលដឹកនាំដោយលោក Pep Guardiola។

គួរបញ្ជាក់ថា លោក Guardiola គឺជាអ្នកចាត់ការទី៣ ដែលដឹកនាំក្រុមឈ្នះពាន Premier League ២រដូវកាលជាប់គ្នា បន្ទាប់ពី Sir Alex Ferguson និង Jose Mourinho៕ ប្រភព៖ cambotrends