អាសូរណាស់! បុរសម្នាក់ ត្រូវខ្សែភ្លើងឆក់រហូតដល់ស្លាប់...
ព័ត៌មាន
916

តាកែវ៖ មានករណីមនុស្សឆក់ខ្សែភ្លើងស្លាប់ នាវេលាម៉ោង៥ល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិត្រពាំងកោះ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ក្រោយទទួលបានព័ត៌មានផ្នែកជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រមទាំងគ្រូពេទ្យ និង អាជ្ញាធរពាក់ព័ន្ធ បានចុះទៅពិនិត្យសាកសពដល់កន្លែងកើតហេតុឃើញដូចខាងក្រោម:

សពឈ្មោះមិន ប៊នភេទប្រុសអាយុ ៣១ឆ្នាំ មុខរបរធ្វើស្រែមានកម្ពស់១,៧០cm។

សាកសពពាក់អាវការ៉ូដៃវែងពណ៌សលាយខៀវ ស្លៀកខោខ្លីត្រឹមជង្គង់ពណ៌ប្រផេះ។

សពមានសភាពស្លេកស្លាំង។

ក្រៅពីនោះពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ ក្រោយពិនិត្យរួចផ្នែកជំនាញសន្និដ្ឋានថា សាកសពពិតជាបានឆក់ខ្សែភ្លើងស្លាប់ដោយខ្លួនឯងពិតប្រាកដមែន៕