អបអរសាទរ! លោក ឆាយ វិរៈយុទ្ធ សប្បាយចិត្តចង់ហោះ ក្រោយទទួលបានតំណក់ឈាមដំបូងរួមគ្នាជាមួយនិងភរិយា
កម្សាន្ត
4.62K

ប្រិយមិត្តពិតជ្រាបច្បាស់រួចមកហើយ តារាចម្រៀងប្រុសជួរមុខនៅផលិតកម្មសាន់ដេ គឺលោក ឆាយ វិរៈយុទ្ធ ដែលជាតារាចម្រៀងប្រុសមួយរូប ទទួលបានការគាំទ្រជាខ្លាំងពីមហាជន ទាំងក្នុងនិងក្រៅប្រទេស។ រហូតលោកបានសាងគ្រួសារមួយដ៍មានសុភមង្គល ដោយបានរៀបអាពាហ៍ពិពាហ៍ ជាមួយភរិយាស្រស់ស្អាតរបស់លោក ឈ្មោះ សែ ចាន់ឌី អស់រយៈពេលជិត២ឆ្នាំមកហើយ។

ពេលនេះស្រាប់តែលោក ឆាយ វិរៈយុទ្ធ រំភើបចិត្តស្ទើរតែហោះ ព្រោះតែភរិយាជាទីស្រឡាញ់ មានផ្ទៃពោះកូនដំបូងជូនលោក ដែលជាដំណក់ឈាមដំបូងជាមួយគ្នា។ ក្នុងនោះលោកក៏បានបង្ហោះសារឲ្យដឹងថា «មួយជីវិតរបស់ខ្ញុំ គាត់ជាកូនដំបូងរបស់ខ្ញុំ គាត់នៅក្នុងផ្ទៃ២០សប្តាហ៍៦ថ្ងៃហើយ អរគុណបង្អូនទាំងអស់គ្នាដែលតែងតែយកចិត្តទុកដាក់ចំពោះគ្រួសាររបស់ខ្ញុំ ជូនពរបងប្អូនប្រិយមិត្តជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ សូមអរគុណ។ ពីខ្ញុំ ឆាយ វិរៈយុទ្ធ និងសែ ចាន់ ឌី ។

ដំណក់ឈាមដំបូងរបស់លោក ឆាយ វិរៈយុទ្ធ នៅពេលនេះ ធ្វើឲ្យមហាជនអបអរសាទរយ៉ាងខ្លាំងផងដែរ៕