ភ្ញាក់ផ្អើល! គូស្នេហ៍ថ្មីរបស់លោក ប៉ែន ចំរ៉ុង ចូលមន្ទីរពេទ្យវះកាត់ ទាំងដែលកៀកនឹងថ្ងៃចូលរោងការ.. (មានវីដេអូ)
កម្សាន្ត
185K

មហាជនច្បាស់ជាបានជ្រាបហើយរួចមកហើយ ចំពោះចំណងស្នេហ៍របស់លោកប៉ែន ចំរ៉ុង និងគូស្នេហ៍ថ្មីរបស់ខ្លួន តែងតែបង្ហាញនូវសុភមង្គលជាមួយគ្នា កាន់តែខ្លាំងឡើង គួរឲ្យកត់សម្គាល់។

តារាសម្តែងប្រុស​កំពូលវោហារ ប៉ែន ចំរ៉ុង ត្រូវបាន​ប្រភពព័ត៌មាន​បង្ហើប​ថា នឹងដឹកដៃស្រីស្រស់​គូស្នេហ៍​ចូលរោងជ័យនៅខែឧសភា ខាងមុខនេះហើយ ពោល​គឺក្នុងខែតែមួយជាមួយតារាស្រី ឱក សុគន្ធកញ្ញា តែលោកសុំលាក់​ថ្ងៃសិន ព្រោះចង់​ឲ្យ​មហាជនភ្ញាក់ផ្អើល។

ស្រាប់តែមុននេះបន្តិចមានរឿងគួរអោយភ្ញាក់ផ្អើលមួយបានកើតឡើង ដោយគូស្នេហ៍លោក ប៉ែន ចំរ៉ុង ចូលពេទ្យវះកាត់យកដែកចេញក្រោយពេលដួលម៉ូតូពីកាលពីមុន។

ក្នុងនោះកាន់តែរំជួលចិត្តទៀតគឺលោក ប៉ែន ចំរ៉ុងបានពោលពាក្យថា៖ ចេញមកវិញហើយ និយាយខ្សាវៗ បងអើយពេលដកឈឺជាងពេលដាក់ទៀតបង អាណិតឡើងខ្លោចចចិត្តហើយតែមិនដឹងជួយយ៉ាងម៉េចទេ (ចង់អោយបងកាន់បន្តិចដើម្បីជាកំលាំងចិត្ត ស៊ូៗណាបងជឿអូនអាចទ្រាំបាន តិចទៀតលែងអីហើយណា ) ៕