បទចម្រៀងOriginal Song «អូនស្អាត» របស់លោកT-sick និងលោកBOB កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងកម្មវិធី Tik Tok
កម្សាន្ត
3.89K

ក្រោយម្ចាស់បទ« អ្នកថ្មី » ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យ លោក សុវណ្ណ សេដ្ឋី (T-sick) និងលោក BOB បានបញ្ចេញស្នាដៃចម្រៀងថ្មី Original Song កន្ត្រាក់អារម្មណ៍មួយបទទៀត ដើម្បីអបអរ រាំលេងកម្សាន្ត ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកាលពីពេលកន្លងទៅ ពេលនេះឃើញថា​សន្ទុះនៃបទចម្រៀង ដែលមានចំណងជើងថា «អូនស្អាត» ដែលនិពន្ធទំនុកច្រៀង ដោយលោក សុវណ្ណសេដ្ឋី ហៅ (T-sick) និងលោក BOB និងមានការសម្រួលបទភ្លេង ដោយលោក សង្ហារ ដែលជាអ្នកMix បទ «J+O » ផងនោះ ពេលនេះ កាន់តែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង នៅក្នុងស្រទាប់យុវវ័យ ជាពិសេសនោះគឺកំពុងផ្ទុះការលេងពេញបណ្តាញ Tik Tok ដែលត្រូវបានគេស្គាល់ថា ជាកម្មវិធីមួយដែលកំពុងទទួលបានការចាប់រម្មណ៍និងមានអ្នកលេងច្រើននៅក្នុងប្រទេសកម្ពុជា និងប្រទេសនានាជាច្រើនទៀត។

ក្នុងនោះក៏មានតារាល្បីៗក្នុងTik Tok មួយចំនួនយកទៅធ្វើត្រាប់ ក៏ដូចជាសំដែងកាយវិការស៊ិចស៊ី ស្រស់ស្អាត និងគួរឲ្យស្រលាញ់ តាមបទចម្រៀងនេះ រហូតមានអ្នកចូលទស្សនារាប់ម៉ឺននាក់ផងដែរ ជាក់ស្តែងដូចជា ៖ Meas Socheata , Taa , Nunaa , Kim yaya , Mr ZZ Seng , យូ ម៉ូលីតា និង Ka Bella ក្នុងនោះក៏មានអ្នកល្បីៗជាច្រើនរូបទៀតផងដែរ៕