រន្ធត់ណាស់! មិនដឹងថាជាស្រីឬប្រុស ព្រោះសពត្រូវរថយន្តកិនខ្ទេចមើលលែងយល់...
ព័ត៌មាន
15.1K

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់ត្រូវបានរថយន្តមិនស្គាល់ម៉ាក បុកនិងកិនស្លាប់យ៉ាងរន្ធត់ ខ្ទេចសាកសពមិនដឹងថាជាមនុស្សស្រីឬក៏ជាមនុស្សប្រុសនោះទេ ខណៈដែលអត្តសញ្ញាណក៏មិនស្គាល់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៥៦-១៥៧ ក្នុងអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះមិនដឹងថារថយន្តអ្វីបុកជនរងគ្រោះនោះទេ សូម្បីតែសាកសពក៏ខ្ទេចខ្ទីមើលលែងយល់ មិនដឹងថាជាស្រី ឬជាប្រុសនោះទេ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ចែងតាមនីតិវិធី បន្តស្រាវជ្រាវរកអត្តសញ្ញាណ និងរថយន្តបង្កនិងសាវតាជនរងគ្រោះ៕