ស្ងាត់ៗលេចមុខ កំពូលតារាចម្រៀងប្រុសដ៏ល្បីម្ចាស់បទ «Shape of you» លោក Ed Sheeran មក​ដល់​ទឹកដី​សៀមរាប​អង្គរ នៃ​ប្រទេស​កម្ពុជា
កម្សាន្ត
645

ភ្នំពេញ៖ ស្ងាត់ៗលេចមុខ កំពូលតារាចម្រៀងប្រុសដ៏ល្បីល្បាញ ជនជាតិអង់គ្លេសម្នាក់ ម្ចាស់បទ «Shape of you» គឺ លោក Ed Sheeran លើទឹកដីសៀមរាបអង្គរ នៃប្រទេសកម្ពុជា។ ជាមួយនឹងការបង្ហាញវត្តមាន​នៅតំបន់ប្រវត្តិសាស្ត្រពោរពេញដោយធម្មជាតិស្រស់បំព្រង ប្រាណប្រាសាទធំស្គឹមស្គៃ លើទឹកដីកម្ពុជា ពេលនេះ បានធ្វើឲ្យហ្វេនៗជនជាតិខ្មែរ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ។

ដំណឹងមួយនេះបានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ពិតជាមានការភ្ញាក់ផ្អើល ថែមទាំងដឹងថាតារាប្រុសល្បីឈ្មោះពេញភិពពលោកម្ចាស់បទចម្រៀងដ៏ល្បី «Shape Of You» និង «Perfect» កាលដែលបានមកដល់ទឹកដីកម្ពុជាហើយនោះ លោកបានផ្តិតនូវរូបភាពជាច្រើនសន្លឹកទុកជាអនុស្សាវរីយ៍។ ដោយកាលពីម្សិលមិញលោកបានជ្រើសរើសរូបមួយសន្លឹក មកបង្ហោះក្នុងបណ្តាញសង្គម Instagram ដោយភ្ជាប់ជាមួយនឹងសារថា «Hope everyone enjoys the music coming out tomorrow. I’m super happy and proud of it. I’m currently in Cambodia in the jungle, but I’ve got a few bottles of beer for me and Cherry (and @securitykev) to celebrate the release tomorrow. Please play the song loud, dance, sing, smile to it. And tell your mum. Love you all»។

ប្រែជាភាសាខ្មែរថា «សង្ឃឹមថា អ្នកទាំងអស់គ្នានឹងចូលចិត្តបទចម្រៀងថ្មី ដែលនឹងចេញនៅថ្ងៃស្អែកនេះ។ ខ្ញុំពិតជាមានអារម្មណ៍​រំភើបសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំងចំពោះវា។ ឥឡូវខ្ញុំកំពុងនៅក្នុងតំបន់ព្រៃ អមដោយប្រាសាទធំនៃប្រទេសកម្ពុជា។ តែយ៉ាងណាខ្ញុំបានយកស្រាបៀរមកខ្លះ សម្រាប់ខ្ញុំ និង Cheery ទុកអបអរសាទរបទចម្រៀងថ្មី ដែលចេញនៅថ្ងៃស្អែកនេះ។ សូមចូលរួម​គាំទ្រចម្រៀងរបស់ខ្ញុំ, ចាក់ឲ្យលឺៗ រាំផង ច្រៀងផង ញញឹមផង និងប្រាប់អ្នកម្តាយ និងអ្នកទាំងអស់ថា ស្រលាញ់អ្នកទាំងអស់គ្នា»៕

គួរជម្រាប់ថា លោក Ed Sheeran ជាកំពូលតារាចម្រៀងប្រុសជនជាតិអង់គ្លេសមួយរូប ដែលបានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈ​ស្នាដៃចម្រៀងជាច្រើនបទ ខណៈចម្រៀងរបស់លោក ដែលមានចំណងជើងថា «Shape of You» បានជាប់ជាចម្រៀង​ដែលល្អបំផុត​ក្នុងចំណោមចម្រៀងល្បីៗចំនួន ១០០បទ នៅក្នុងតារាង Billboard Hot នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៧៕