បញ្ញា សិទ្ធិ មកដល់កម្ពុជា ក្រោយដោះស្រាយបញ្ចប់បំណុលចំនួន 2715.80$ ជាមួយ Sound club រួចរាល់
កម្សាន្ត
3.55K

ភ្នំពេញ៖ តារាចម្រៀង បញ្ញា សិទ្ធិ បានវិលមកដល់មាតុភូមិកំណើតវិញហើយ បន្ទាប់ពីចាកចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី ហើយការមកកម្ពុជាវិញ គឺមុនកំណត់ដើម្បីឲ្យ​គេដឹងច្បាស់ថា លោកមិនបានរត់គេចទៅណាដូចការលើកឡើងឡើយ។

លោក បញ្ញា សិទ្ធិ បានលើកឡើងថា រឿងលុយបំណុលនៅជាមួយក្លិបមួយ លោកបានដោះស្រាយសងបញ្ចប់រួចរាល់ច្រើនថ្ងៃមកហើយ (2715.80$ sound club ) ដោយលោកបានចរចាអស់ហើយ និងសូមឲ្យ​ព័ត៌មាន ដែលមិនទាន់ជ្រាប មេត្តាទទួលដឹងឮផង ហើយការ ដែលទាក់ទងមកលោកមិនបាន ព្រោះលោកជាប់ភារៈសម្តែងមិនបានទទួលទូរសព្ទ។ លោកមានបញ្ហាថវិកា ដោយសារតែងាកមកចំណាយថ្លៃព្យាបាលម្តាយ ហើយក៏​មិនរត់គេចដែរ ព្រោះខំរកលុយដល់ស្រុកគេ ដោះឲ្យ​អស់បំណុល ព្រោះលោកមានកិត្តិយសក្នុងសង្គមដែរ សង្ឃឹមថា បងប្អូនទាំងអស់ ជ្រាបដំណឹងផង៕