សមត្ថកិច្ចខណ្ឌដូនពេញចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀន១៣កញ្ចប់!
ព័ត៌មាន
652

ភ្នំពេញ​៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបនិងឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ដកហូតបានថ្នាំញៀន ១៣ កញ្ចប់ និងដែកកេះមួយដើម​ ។

​ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ១និង២០ នាទីឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩​ ដែលទីតាំងចុះបង្ក្រាបគឺនៅតាមបណ្ដោយផ្លូវរ៉ារទះភ្លើង ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

​សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ដា ភេទប្រុស ជាជនជាតិខ្មែរ អាយុ ២០ឆ្នាំ​ ។ 

ដកហូតបានគ្រឿងញៀន ១៣កញ្ចប់ និងដេកកេះមួយដើម ពេលនោះជនសង្ស័យក៏បានតដៃសមត្ថកិច្ចរួចក៏យកដុំថ្មទៅគប់លេីសមត្ថកិច្ចក៏សមត្ថកិច្ចក្របួចបានភ្លាមៗនៅកន្លែងកើតហេតុ​ ។

ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅឃុំខ្លួននៅឯអធិការដ្ឋាននគរបាលខណ្ឌខដូនពេញដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់​ ៕