ព្រោះនាងក្រ នាងពិការ!.. ឪពុកម្តាយខាងប្រុសស្តីថាប្រមាថ មាក់ងាយមកលើនាង ទាំងដែលនាងនិងប្តីមានកូនជាមួយគ្នា នៅតែបំបែកនាងទៀត អ្នកណាយល់អារម្មណ៍នេះ...
ព័ត៌មាន
17.4K

ភ្នំពេញ​៖ នៅរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នេះ ស្ត្រីម្នាក់ កើតទុក្ខមិនសុខចិត្ត យំខ្សឹបខ្សួល ពរកូនមកតាំងពីខេត្តឧត្តរមានជ័យ ឡើងមកភ្នំពេញ ដើម្បីតាមរកប្តីដែលគេចវេសពីនាង គ្រប់យ៉ាងណា ទាំងបិទទូរសព្ទ ទាំងប្លុកហ្វេសប៊ុក គេចទាំងមុខ បំណងបោះបង់នាងនិងកូនជាទីស្រឡាញ់ចោលតែលតោល ទាំងដែលទំនាក់ទំនងអ្នកទាំង២មិនដែលមានបញ្ហានឹងគ្នាទាល់តែសោះ ទើបសុំឲ្យក្រុមការងារ TVFB ជួយផ្សព្វផ្សាយដើម្បីឲ្យបុរសជាប្តីឃើញ ចេញមកមុខទទួលខុសត្រូវលើកូន ហើយនាងនឹងដើរចេញពីជីវិតបុរសម្នាក់នោះ មិនឲ្យនៅទើសមុខទៀតនោះទេ។

នារីខាងលើបានឲ្យដឹងថា នាងមានឈ្មោះ សៀ មួយគាង មានអាយុ២២ឆ្នាំ រស់នៅខេត្តឧត្តរមានជ័យ ពិការជើងម្ខាងពីកំណើត ។ ចំណែកបុរសជាប្តីនោះរស់នៅខេត្តតាកែវ អ្នកទាំង២បានទាក់ទងគ្នាយូរណាស់មកហើយ តែមិនបានរៀបការនោះទេ ដោយស្រឡាញ់គ្នាស្មោះស្មគ្រ័ ពួកក៏មានកូនស្រីម្នាក់ ទើបតែមានអាយុប៉ុន្មានខែតែប៉ុណ្ណោះ មានឈ្មោះ ទេពី ។ សព្វថ្ងៃប្តីរបស់នាងធ្វើការនៅម្តុំវិមាន​ឯករាជ្យ ។ ប៉ុន្តែពេលទាក់ទងគ្នានេះ ឪពុកម្តាយខាងប្រុស មិនបានហាមឃាត់នោះទេ លុះដល់ពេលនាងមានកូនជាមួយគ្នា ទើបគ្រួសារខាងប្រុស ស្តីបន្ទោស ប្រមាថ ដៀលថាមកលើនាង ថាជាមនុស្សក្រីក្រ ពិការ មិនសមនឹងកិត្តិយសកូនប្រុសរបស់គាត់ ។

ចង់ជ្រាបកាន់តែលម្អិត សូមទស្សនាវីដេអូរបស់ក្រុមការងារTVFB រាយការណ៍ដោយលោក ផល់ សុឃី ខាងក្រោមនេះ ៖