រថយន្ត ២ គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំនៅទីតាំងកន្លែងកើតហេតុ
ព័ត៌មាន
427

ភ្នំពេញ​៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត ២ គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំនៅតាមបណ្ដោយផ្លូវលំភូមិថ្មគោលក្នុងសង្កាត់ចោមចៅទី ២ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនៅវេលាម៉ោង ៨និង ៥០នាទីថ្ងៃទី ៨​ ខែឧសភាឆ្នាំ ២០១៩

តាមប្រភពពីម្ចាស់បេីករថយន្ដ​ដែលពាក់ស្លាក់លេខ​ ភ្នំពេញ​ ២O~៥៣៨៥​ បានឲ្យដឹងថារថយន្តរបស់គាត់គឺបើកបរពីរនាក់ប្ដីប្រពន្ធគាត់ចេញពីធ្វើការពីកើតមកលិចលុះដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាកលុច្សស៊ីស rx-៣០០ដែលពាក់ស្លាកលេខ​ ខេមរភូមិន្ទ​០២​ ២~៩៦៥៦​បេីក​បរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងទិសដៅពីលិចមកកើតបញ្រ្ចាសទិសដៅគ្នាក៏បានបុកជាមួយនឹងរថយន្តគាត់បណ្ដាលរងការខូចខាតយ៉ាងដំណំផងដែរផ្នែកខាងមុខនិងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពរដ្ឋនៅទីតាំងកន្លែងកើតហេតុនោះផងដែរ

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានលោកក៏បានចុះទៅដល់កន្លែងកើតហេតុហើយធ្វើការជួយសម្រួលដើម្បីឲ្យភាគីទាំងពីរនិយាយចរចាគ្នាដើម្បីបញ្ចប់រឿងនៅទីតាំងកន្លែងកើតហេតុតែដោយសារតែពួកគាត់ធ្វើការនិយាយមិនត្រូវសមត្ថកិច្ចលោកក៏ទាក់ទងជំនាញផ្នែកចរាចរណ៍ជើងគោកដើម្បីឲ្យមកធ្វើការវាស់វែងនិងយករថយន្តទាំង ២ទៅធ្វើការរក្សាទុកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ