កីឡាករ ​វង្ស ណាយ លើកដៃសំពះទេវតា ព្រោះកំពុងលំបាកខ្លាំង សូមខ្យល់កុំបោកបក់....

ប្រិយមិត្តពិតជា​បានស្គាល់មកហើយ​ កីឡាករដ៏ល្បីឈ្មោះ​លោក វង្ស ណយ ដែលមានថ្វីដៃ និងធ្វើឲ្យកីឡាករជាច្រើននាក់ បានចាញ់នៅក្រោមស្នាដៃរបស់លោក។ ក្នុងនោះ​លោកក៏បានចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីមនុស្សធម៌ផងដែរ ដែលធ្វើឲ្យមហាជនមានការកោតសរសើរជាខ្លាំង​។

​ជាក់ស្តែងកាលពីម្សិលមិញ ​លោកបង្ហោះរូបភាព អង្គុយនៅក្រោមខ្ទមស្បូវ​ទ្រុឌទ្រោម និងបានសរសេរថា៖«សុំអង្វរ ព្រះឥន្ធ ជួយបង្វែរខ្យល់ កុំបោកបក់ខ្លាំងពេក ទុកអោយកូនចៅរស់បានសុខផងចុះ សាធុ សាធុ សាធុ» ដែលធ្វើឲ្យមហាជន មានក្តីអាណិតអាសូរស្ទើរគ្រប់គ្នានិងចង់ដឹង ថាកន្លែងនោះគឺជាកន្លែងអ្វី ព្រោះតែមើលទៅវាពិតជាទ្រុឌទ្រោមខ្លាំងណាស់៕