រថយន្តដឹកខ្សាច់មួយគ្រឿង ឡើងចំណោតមិនរួច រអិលថយក្រោយ បណ្ដាលឲ្យក្រឡាប់ ទាំងព្រឹកនៅក្រុងព្រះសីហនុ
ព័ត៌មាន
442

ព្រះសីហនុ៖ មានករណីរថយន្តដឹកខ្សាច់មួយគ្រឿង ឡើងចំណោតមិនរួច ក៏រអិលថយក្រោយ បណ្ដាលឲ្យក្រឡាប់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវឡើងកែងរ៉ា មកផ្លូវបំបែកសេតេ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ រួចធ្វើការស្ទូចរថយន្តចេញពីកន្លែងកើតហេតុ ដើម្បីសម្រួលដល់ការចរាចរណ៍ របស់អ្នកដំណើរតាមដងផ្លូវ។

ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ៕