បើមិនជឿកុំប្រមាថ ច្បាស់ដូចថ្ងៃ! Ronaldo ​ទាយ​​​ថា Liverpool ​វាយបកBarcelonaយកឈ្នះគឺ​ឈ្នះ​មែន​

​Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​ដោយលទ្ធផល ៤-០ ​សម្រាប់​ជើង​ទី​២​នេះ ​​សរុប​ទាំង​២​ជើង​​គឺ​ក្រុម Liverpool ​ឈ្នះ ៤-៣ ​លើ​ក្រុម Barcelona ​។

ការ​វាយ​បក​របស់​ហង្ស​ក្រហម ​កំពុង​ធ្វើ​ឱ្យ​ផ្អើល​ពិភព​លោក​ហើយ ត្បិត​អី Barcelona ​ជា​ក្រុម​ខ្លាំង ​ធ្លាប់​តែ​វាយ​បក​គេ ​ប៉ុន្តែ​បែរ​ជា​ភ្លាត់​ត្រូវ​ក្រុម​របស់​លោក Klopp ​វាយ​បក​ទម្លាក់​បាន​វិញ​។ ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម Liverpool ​ពិត​ជា​ធ្វើ​បាន​មែន ​ដែល​សឹង​តែ​មិន​គួរ​ឱ្យ​ជឿ​សោះ​ឡើយ​ ដែល​ត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រផងដែរ។

​ខណៈដែលការ​ទស្សន៍ទាយ​របស់ Cristiano Ronaldo ដែល​បាន​ផ្ទុះ​កាល​ពី​ខ្ទង់​មួយ​សប្តាហ៍​មុន​ ដែលលោកបានទាយថា Barcelona នឹង​មិន​អាច​ឆ្លង​ផុត​ក្រោម​ថ្វី​ជើង​ទី​ពីរ​របស់ Liverpool នោះ​ ក៏​ប្រែ​ក្លាយ​ជា​ការ​ពិត​ហើយ៕