លោកឧកញ៉ាចិត្តធ៌ម ទៀ វិចិត្រ បានឧបត្ថមប្រាក់ ៤លានរៀល តាមរយៈក្រុមការងារ ​TVFB ជូនដល់បងប្រុសម្នាក់ឈ្មោះ​ ឃុត​ សំណាង​ ដែលឃើញពីការលះបង់ហ៊ានប្រថុយជីវិតចូលក្នុងភ្នក់ភ្លេីង​ ទៅជួយក្មេងស្រីម្នាក់​ដែលជាប់ក្នុងរថយន្តកំពុងឆាបឆេះ
ព័ត៌មាន
19.8K

ដោយការមើលឃើញការផ្សាយតាមរយៈអង្គភាពសារព័ត៌មាន TVFB លោកឧកញ៉ាចិត្តធ៌ម ទៀ វិចិត្រ បានចូលឧបត្ថមប្រាក់ជួយគាត់ ៤ លានរៀល តាមរយៈ​ក្រុមការងារ ​ TVFB ដេីម្បីយកមកជូនដល់បងប្រុសម្នាក់ឈ្មោះ​ ឃុត​ សំណាង​ ដែលឃើញពីការ លះបង់ហ៊ាន ប្រថុយជីវិតចូលក្នុងភ្នក់ភ្លេីង​ ទៅជួយក្មេងស្រីម្នាក់​ដែលជាប់ក្នុងរថយន្តកំពុងឆាបឆេះ​ កាលពីប៉ុន្មានថ្ងៃកន្លងទៅដែលស្ថិតនៅក្រុងតាខ្មៅ ដើម្បីយកទៅព្យាបាលនិងសុំឲ្យឆាប់ជាសះស្បើយផងដែរ ។

តំណាងឲ្យក្រុមការងារ TVFB សូមថ្លែងអំណរគុណដល់លោកឧកញ៉ាទៀងវិចិត្រនិងសប្បុរសជនទីជិតទីឆ្ងាយដែលបានចូលរួមជាថវិកាដើម្បីមកជួយលោកពូដែលគាត់កំពុងតែត្រូវការថវិកាដើម្បីព្យាបាលជំងឺឱ្យតែសូមឱ្យបងប្អូននិងសប្បុរជនសុខភាពល្អសំណាងល្អគ្រប់ក្រុមគ្រួសារសូមអរគុណ៕