​ជនជាតិចិនដែលយកដីខ្សាច់បន្លំ​ធ្វើជាគ្រាប់បែកច្នៃ ផ្អើលសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យនោះ ត្រូវបានបញ្ជូនទៅកាន់តុលាការនៅព្រឹកមិញនេះ
ព័ត៌មាន
727

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានធ្វើការបញ្ជូនខ្លួនជនជាតិចិនម្នាក់ ទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់ ​ក្រោយពីរូបគេបានច្រកដីខ្សាច់ បន្លំ​ធ្វើជាគ្រាប់បែកច្នៃ យកទៅគំរាម​ជនជាតិចិនដូចគ្នា នៅមុខហាង លក់គុជ ហឺហឺ កាលពី​ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ​។

ជនសង្ស័យឈ្មោះ លីវ ជីន LIU JUN ភេទប្រុស អាយុ៣៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខE449081127​៕