អគ្គិភ័យឆេះកុដិព្រះសង្ឃមួយកន្លែង សរុបការខូចខាតអស់៣០លានរៀល
ព័ត៌មាន
1.04K

ព្រៃវែង៖ អគ្គិភ័យមួយបានឆាបឆេះកុដិព្រះសង្ឃមួយកន្លែងយ៉ាងសន្ធោសន្ធៅ អស់គ្មានសល់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៣០នាទី រសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ក្នុងវត្តឫស្សីជុកខាងត្បូង ភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យនេះ បានឆេះបំផ្លាញ កុដិធ្វើពីឈើប្រក់ក្បឿង (ថ្មខាងក្រោមថ្ម ) ទំហំ ៩ គុណ ៨ម៉ែត្រ ឆេះផ្នែកខាងលើទាំងស្រុង ព្រមទាំងសម្ភារ:មួយចំនួន គិតជាប្រាក់ប្រមាណជា ៣០,០០០,០០០៛ ( សាមសិបលានរៀល ) បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ផ្អើលសមត្ថកិច្ចបានជួយអន្តរាគមន៍បាញ់ពន្លត់៕