​អស់​ទាស់Messi​! Barca ​ស៊ី Liverpool ​​​៣-០កាលពីយប់មិញ​​

​ក្រុម Barcelona ​យក​ឈ្នះ​លើ​ក្រុម Liverpool ​បាន​ក្នុង​លទ្ធផល​៣-០ កាលពីយប់មិញ នៅ​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

​​ក្រុម Liverpool ​ដែល​តែងតែ​លេង​បាន​ល្អ​រហូត​មក​នោះ ហាក់​មិន​អាច​ធ្វើ​អ្វី​ក្រុម​ម្ចាស់​ផ្ទះ​បាន​ឡើយ ផ្ទុយ​ទៅ​វិញ ​ក្លឹប​Barcelona​ ដែល​ធ្វើ​បាន​យ៉ាង​ល្អ​ ​ពោល​គឺ​តង់​ទី​១ Suarez ​ស៊ុត​បាន​១​គ្រាប់ ​និង​តង់​ទី​២ Messi ​ថែម​បាន​២​គ្រាប់​ទៀត ខណៈដែលក្រុម Liverpool ព្យាយាម​បុក​ណាស់​ដែរ តែ​មិន​មាន​សំណាង​ទាល់​តែ​សោះ​​​​៕