ឆេះទៀតហើយ!​ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា សមត្ថកិច្ចកំពុងអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ
ព័ត៌មាន
3.24K

ភ្នំពេញ៖ (ព័ត៌មានបឋម) ខណៈពេលនេះអគ្គិភ័យកំពុងឆេះ ផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតហើយ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

ភ្នាក់ងារអង្គភាព TVFB ដែលកំពុងចុះយកព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ថា សម្រាប់មូលហេតុនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ឲ្យដឹងនៅឡើយទេ ប៉ុន្ដែគ្រាន់តែប្រាប់ថា ផ្ទះដែលឆេះនេះនៅជាន់លើគេ ហើយម្ចាស់ផ្ទះមិននៅនោះឡើយ។

ព័ត៌មានលម្អិត TVFB នឹងផ្សាយជូនជាបន្ដបន្ទាប់៕