ម្ខាងមានកាំបិត ម្ខាងមានកាំភ្លើង គំរាមដាក់គ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ព័ត៌មាន
464

ឧត្តរមានជ័យ៖ ក្មេងទំនើង២ក្រុម ទាស់សម្តីគ្នា ដោយពួកគេកាន់កាំបិត និងកាំភ្លើងកែច្នៃ (កាំភ្លើងខ្យល់) គំរាមដាក់គ្នាទៅវិញទៅមក ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកមកកាន់ប៉ុស្តិ៍នគរបាល។

ករណីនេះ បានកើតឡើងវេលាម៉ោង ១២និង១៣នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិទំនប់ថ្មី ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្រោយទទួលព័ត៌មានភ្លាម សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ហើយបានដកហូតវត្ថុតាង និងឃាត់ខ្លួនក្មេងទំនើងទាំង០២ក្រុម យកមកអប់រំណែនាំ។

ក្រុមក្មេងទំនើងខាងលើ៖

១.ឈ្មោះ កង រ៉ូត ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិទំនប់ថ្មី ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ភាគីម្ខាងទៀត៖

១.ឈ្មោះ កេន បូរ៉ា ភេទប្រុស អាយុ២៧ ឆ្នាំ ទីលំនៅភូមិជាមួយគ្នា

២.ឈ្មោះ ម៉ៅ ព្រីន ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិជាមួយគ្នា។

ក្រោយឃាត់ខ្លួនយកទៅសួរនាំសមត្ថកិច្ច បានធ្វើការអប់រំពួកគេ រួចក៏អនុញ្ញាតឲ្យត្រលប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ៕