ស្អាតប្លែក! សុវត្ថិឌី ធារីកា ស្អាតមួយកម្រិតទៀត ក្រោយពត់ធ្មេញ២ឆ្នាំ
កម្សាន្ត
1.84K

សុវត្ថិឌី ធារីកា ជាអតីតបេក្ខភាពប្រឡងក្នុងកម្មវិធី Cambodia Idol ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនដោយសារនាងមានសំលេងពិរោះជាពិសេសបកស្រាយបទចម្រៀងពីដើម និងប្រពៃណី ។

បន្ទាប់ពីនោះមកសង្កេតឃើញថា សុវត្ថិឌី ធារីកា ហាក់មានឈ្មោះបោះសំលេង និងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងពីអ្នកគាំទ្រកញ្ញា ទើបសម្រេចចិត្តទៅពត់ធ្មេញដើម្បីលើកសម្រស់។ រហូតមកដល់ពេលនេះកញ្ញា សុវត្ថិឌី ធារីកា បានប្រើរយៈពេលអស់ប្រមាណជា២ឆ្នាំហើយក្នុងការដាក់ដែកពត់ធ្មេញក្នុងមាត់។ ស្រាប់តែថ្ងៃនេះ សុវត្ថិឌី ធារីកា ធ្វើអោយមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីដោះធ្មេញដែកចេញដោយសង្កេតឃើញថា សម្រស់របស់នាងហាក់ប្រែប្រួលស្រស់ស្អាតថែមមួយកម្រិតទៀត ៕​