ឯកឧត្តម ខៀវ កញារិទ្ធ ហួសចិត្តខ្លាំង ក្រោយអុំម្នាក់ឆ្លើយថា «ខ្ចីលុយធនាគារ ដើម្បីបញ្ជាក់អោយគេដឹងថាគ្រួសារគាត់ជាមនុស្សល្អ»....
ព័ត៌មាន
1.66K

រឿងរ៉ាវហួសចិត្តមួយត្រូវបានឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកយកមករៀបរាប់នៅលើគណនីយផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ដោយសារតែរឿងមួយនេះកើតឡើងនៅខេត្តកំពង់ចាម ខណៈដែលលោកអភិបាលខេត្ត ឆ្ងល់រឿងមនុស្សជិតមួយភូមិខ្ចីលុយធនាគារស្ទើរគ្រប់គ្នា អត់តែ២នាក់ប៉ុណ្ណោះ ដែលមិនខ្ចីលុយធនាគារ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា លោកពិតជាហួសចិត្ត ចំពោះចំលើយរបស់អុំម្នាក់ ក្រោយពេលដែលលោកអភិបាលខេត្តសួរថា ហេតុអ្វីបានជាខ្ចីលុយធនាគារច្រើនគ្នាម្លេះ ដោយអុំម្នាក់នោះឆ្លើយថា ខ្ចីដើម្បីជាភត្តុតាងថាគ្រួសារគាត់ជាមនុស្សល្អ ដោយឯកឧត្តម បានលើកឡើងថា៖ «រឿងហួសចិត្ត តែពិត ។ អភិបាលខេត្តកំពង់ចាម គួចចំរើន សួរអ្នកភូមិនៅក្នុងស្រុកមួយ: មានអ្នកខ្លះខ្ចីលុយធនាគារ ? អ្នកភូមិលើកដៃស្ទើរទាំងអស់គ្នា សល់តែ ២ នាក់មិនលើក ។ នៅពេលអភិបាលខេត្តសួរថាហេតុអីបានខ្ចីលុយធនាគារច្រើនគ្នាម្ល៉េះ ? អ៊ំម្នាក់ពន្យល់ថា:ពេលយើងខ្ចីលុយគេ ធនាគារសុទ្ធតែចាត់មនុស្សមកពិនិត្យដល់គ្រួសារនីមួយៗ ទាល់តែយើងជាមនុស្សល្អជា បានធនាគារអោយខ្ចីលុយ ។ ហេតុនេះហើយ បានជាអ៊ំខ្ចីលុយធនាគារទុកជាភស្តុតាងថាគ្រួសារអ៊ំនេះជាអ្នកល្អ!» ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?