ម្តាយដេកយំអោបសពកូនទាល់ភ្លឺ... ក្មេងស្រីវ័យ១៦ឆ្នាំ សិស្សវិទ្យាល័យចាក់អង្រែ ត្រូវបាត់បង់ជីវិតទំាងនៅ ក្មេងល្ហក់ព្រោះតែជំងឺកាចម្យ៉ាង..
ព័ត៌មាន
5.99K

គួរឲ្យខ្លោចចិត្តអាណិតណាស់! ក្មេងស្រីដ៏កំសត់ម្នាក់ ដែលអ្នកជិតខាងស្រលាញ់រាប់អាន គ្រប់ៗគ្នា ព្រោះនាង មាន អត្តចរិត ស្លូតបូត សុភាពរាបសារ គោរពចាស់ទុំ តែបែរជាកេីតជម្ងឺ ឈាមសស៊ីឈាមក្រហម ឬ(Leukemia) ហេីយជិតមួយអាទិត្យចុងក្រោយនេះ កាន់តែធ្វេីទុក្ខបន្តិចម្ដង ៗ រហូតមកទល់ព្រឹកថ្ងៃទី២២មេសាម្សិលមិញនេះ ក្រុមគ្រួសារ បានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ រុស្ស៊ី ដែរ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះអស់ពីលទ្ធភាពហេីយ តែមិនអាចជួយក្មេងស្រីរងគ្រោះបាន អកុសលប្អូនស្រីបានស្លាប់ហេីយ នៅវេលាម៉ោង០៨និង២០នាទីយប់ ថ្ងៃដដែល។

នេះពិតជាធ្វេីឲ្យអ្នកស្គាល់ប្អូនស្រី ស្ទេីតែមិនចង់ជឿ គ្រប់ៗ និងបានមក ចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារជាបន្តបន្ទាប់គ្នា ខណៈដែលបងស្រីជាម្ដាយ ទ្រហ៊ោយំ មិនចង់ជឿថា កូនស្រីតែម្នាក់របស់គាត់ ចាកឆ្ងាយពីគាត់លឿនបែបនេះ គាត់សោកស្តាយស្រណោះ និងអាឡោះអាល័យ ជា ពន់ពេក ទេីបដេកយំឱបសពកូនរហូតទល់ភ្លឺ ។

បច្ចុប្បន្នសពប្អូនស្រី រតនា ត្រូវបានក្រុមគ្រួសារចាត់ចែងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះលេខ២៧A ស្ថិតតាមផ្លូវលំបេតុង ក្រុមទី២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ លុះព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ស្អែកនេះ សពត្រូវបានដង្ហែយកទៅបូជាតាមប្រពៃណី នៅវត្តចាក់អង្រែក្រោម ៕