ញាក់សាច់! វ៉ាង ស្រីណូ ជូនកាដូឈុតធំ ដល់ឪពុកក្នុងពិធីខួបកំណើត
កម្សាន្ត
5.08K

អតីត តារា សម្ដែង ស្រី ដែលមាន រូប សម្ផស្ស ស្រស់ ស្អាត វ៉ាង ស្រីណូ ប្រិយមិត្ត និង មហាជន ជាច្រើន ប្រាកដ ជាបា ន ស្គាល់ ច្បាស់ រួច មក ហេីយ កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ បានធ្វើពិធីខួបកំណើតជូនដល់ឪពុកខ្លួន យ៉ាងអធិកអធម ជាមួយនឹងក្រុមគ្រួសារ។ ជាពិសេសនោះ រូបនាង ក៏បានត្រៀមកាដូឈុតធំជូនដល់ឪពុកនាងផងដែរ ដែលកាដូនោះគឺជាលុយបង្កប់ក្នុងនំខេក សុទ្ធតែ ក្រដាស១០០ដុល្លារ ជាច្រើនសន្លឹក ដែលមិនដឹងថា មានចំនួនប៉ុន្មាននោះទេ។

ក្នុងនោះដែរ យោងតាម គណនី ហ្វេសបុក ផេក របស់ វ៉ាង ស្រីណូ ក៏បានមានការលេីកឡេីងចំពោះ កម្មវិធី ខួប កំណើត នេះ ផងដែរ ថា៖ «ពេលមានពេលបាន ត្រូវគិតដល់អ្នកមានគុណមុនគេ កូនណាកតញ្ញូ ជាមួយអ្នកមានគុណ មិនចេះស្រកស្រុតទេ លើកទីមួយដែលខ្ញុំធ្វើនំខេក បង្កប់លុយយ៉ាងវែង ជូនលោកឪពុក»។

ក្រោយពី មានការ លេីកឡេីង បែបនេះ រួចមក តារាស្រី ដ៏ សិចស៊ី រូប នេះ ត្រូវបានមហាជនមានការកោត សរសើរ ចំពោះ ចិត្ត កញ្ញូដែលមានចំពោះអ្នកមានគុណបែបនេះ ៕