សូមជួយស៊ែរអោយគ្រួសារគាត់បានដឹងផង! ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ព្រឹកមិញនេះ ក្រុមគ្រួសារនៅមិនទាន់បានទទួលដំណឹងដ៏សោកសៅនេះនៅឡើយ
ព័ត៌មាន
1.83K

ព្រះសីហនុ៖ នគរបាលផែន​សណ្តាប់​ធ្នាប់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ប្រកាសស្វែងរកក្រុមគ្រួសារសព ជនរងគ្រោះ ឈ្មោះ កង ចន្ថា ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ មានទីលំនៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បើកបរម៉ូតូម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មានផ្លាកលេខ ជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺនរ័ ម៉ាក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ 3A-7602 មានទិសដៅ ចូលក្រុងព្រះសីហនុ និងម៉ូតូបណ្តាលអោយជនរងគ្រោះស្លាប់ នៅថ្ងៃទី​២២ ខែមេសា ឆ្នាំ២០១៩នេះ វេលាម៉ោង ០៧:០០នាទីព្រឹក លើផ្លូវជាតិលេខ៤ ត្រង់ចំណុច ជិតរោងចក្រញ៉ូវស្តារ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ បច្ចុប្បន្នសាកសពជនរងគ្រោះ បានយកទៅតំកល់ទុកនៅវត្តក្រោម ។ តាមការអះអាងពីនគរបាលអោយដឹងថា ក្រោយកើតហេតុអ្នកបើកបររថយន្តបានទុករថយន្តចោលហើយរត់គេច សមត្ថកិច្ចកំពុងបន្តនិតិវិធី៕