បងស្រីរបស់អ្នកដឹកនាំរឿងនៅផលិតកម្មហង្សមាស ជួន សុវណ្ណវាសនា ទទួលមរណភាព ទាំងកូនក្នុងផ្ទៃមិនទាន់គ្រប់ខែ
កម្សាន្ត
1.34K

ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានការភ្ញាក់ផ្អើលក៏ដូចជាសោកស្តាយយ៉ាងខ្លាំង ក្រោយបានទទួលដំណឹងដ៏សោកសៅ ដោយបងស្រីជាទីស្រលាញ់របស់ អ្នកដឹកនាំរឿងប្រចាំផលិតកម្មហង្សមាស លោកជួន សុវណ្ណវាសនា បានទទួលមរណភាព ទាំងកូននៅក្នុងផ្ទៃ។

ដំណឹងដ៏សោកសៅមួយនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ក៏ដូចជាគ្រួសារនៃសព ពិតជាមានការសោកស្តាយយ៉ាងខ្លាំងដែលត្រូវបានបាត់បង់មនុស្សជាទីស្រលាញ់ ត្រឹមរយៈពេលដ៏ខ្លី ក៏ប៉ុន្តែការស្លាប់របស់បងស្រីរបស់លោក មិនទាន់មានអ្នកណាបានបញ្ជាក់ច្បាស់ថា មកពីមូលហេតុអ្វីពិតប្រាកដនៅឡើយនោះទេ។

ក្នុងនោះ លោកជួន សុវណ្ណវាសនា បានបង្ហោះរៀបរាប់ពីការឈឺចាប់ និងអត្ថចរិតរបស់បងស្រី ជាមួយនឹងសារដ៏ក្រៀមក្រំ ក៏ដូចជារូបភាពពោរពេញដោយភាពសោកស្តាយមិនអាចបំភ្លេចបាននេះ ធ្វើឲ្យអ្នកស្គាល់លោក បាននាំគ្នាចូលរួមសោកស្តាយ និងរំលែកទុក្ខ ទៅកាន់គ្រួសារលោកផងដែរ៕