សូមប្រុងប្រយ័ត្ន! បុរសម្នាក់ទ្បើងផ្សាដំបូល ត្រូវខ្សែភ្លើងឆក់ធ្លាក់ សន្លប់ស្ដូកស្ដឹង
ព័ត៌មាន
320

ភ្នំពេញ៖ (ព័ត៌មានបឋម) មានករណីបុរសម្នាក់ ទ្បើងផ្សាដំបូល ត្រូវខ្សែភ្លើងឆក់ធ្លាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៥០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រែកធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ភ្លាមៗនោះត្រូវបានគេជួយសង្គ្រោះបឋម រួចបានហៅរថយន្តសាម៉ុយ បានដឹកបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យលោកសង្ឃ។ 

មូលហេតុ៖ សង្ស័យខុសបច្ចេកទេស៕