ស្លាប់ទៀតហើយ! រថយន្តមួយគ្រឿង បើកលឿន ជ្រុលទៅបុកដើមឈើ ស្លាប់ម្នាក់ និងរបួសធ្ងន់៤នាក់ នៅស្រុកបន្ទាយស្រី
ព័ត៌មាន
1.73K

សៀមរាប៖ (ព័ត៌មានបឋម) មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កទ្បើងដោយខ្លួន ដោយរថយន្តមួយគ្រឿង បើកលឿនបុកដើមឈើ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ ៤នាក់ ហេតុការន៍ដរន្ធត់នេះបានកើតឡើងនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩នេះ នៅសង្កាត់អង្គរធំ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ បញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ រួចវាស់វែង និងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ខេត្តសៀមរាប ដើម្បីដោះស្រាយតាមនិតិវិធី៕