បុកទៀតហើយ! រថយន្តព្រូស ពន្លះគោយន្តកន្រៃ្ត បណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់ របួសធ្ងន់ស្រាល
ព័ត៌មាន
741

កំពង់ឆ្នាំង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តព្រូស និងគោយន្តកន្រៃ្ត បណ្តាលឲ្យមនុស្ស៣នាក់ របួសធ្ងន់ស្រាល  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចវាលបារាម ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៤ និង៦៥ នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តម៉ាកព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AS7570 អ្នកបើកបរឈ្មោះ សុខ គន្ធា ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១៣មករា ឃុំព្រែកព្រះស្តេច ស្រុកបាត់ដំបង ខេត្តបាត់ដំបង និងអ្នករួមដំណើរចំនួន០៥នាក់៖ ទី១ ឈ្មោះ លឹម ជាប៉ ភេទប្រុស អាយុ៩ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ លឹម ហ៊ុយហ័ង ភេទស្រី អាយុ៣ឆ្នាំ ជនជាតិខ្មែរ ទី៣ ឈ្មោះ លឹម ជាស៊ីញ ភេទប្រុស អាយុ១ឆ្នាំ ជនជាតិខ្មែរ នៅភូមិឃុំ ជាមួយអ្នកបើកបរ ទី៤ ឈ្មោះ ទៀង នី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកធំ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងទី៥ ឈ្មោះវិន ឆវីន ភេទ ស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង (ធ្វើដំណើរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង)។

ចំណែកគោយន្តកន្រៃ្ត ដឹកឈើ ម៉ាក គូបូតា ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថា ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូនឪ ឃុំស្នាយជិត ស្រុកជុំគិរី ខេត្តកំពត អ្នករួមដំណើរជាមួយចំនួន០២នាក់៖ ទី១ ឈ្មោះ ទូច តុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះកាន ថា ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយអ្នកបើកបរ (ធ្វើដំណើរពីទិសខាងជើង ទៅទិសខាងត្បូង)។

ករណីនេះ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យមនុស្សប្រុសម្នាក់ របួសធ្ងន់ និងស្រី២នាក់ស្រាល  

ចំណែក រថយន្ត និង គោយន្តកន្រៃ្ត ខូចខាតធ្ងន់

មូលហេតុ៖ បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់៕