បុរសម្នាក់ជិះម៉ូតូវាក់អេីដួលចូលក្រោមរថយន្តកុងតឺន័រ​ បេីកកិន​ បណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង​ លេីកំណាត់ផ្លូវជាតិលេខ១
ព័ត៌មាន
1.84K

រាជធានីភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង​ ខណ:ពេល​ ដែលជិះម៉ូតូវាក់អេីដួលចូលក្រោមរថយន្តកុងតឺន័រធុនធំ​ ១គ្រឿង​ បេីកកិនពីលេី​ បណ្តាលអោយស្លាប់​យ៉ាងអាណោចអាធ័ម​ ដែលស្ថិតនៅនៅតាមបណ្ដោយផ្លូវជាតិលេខ១​ មុខផ្សារព្រែកឯង​ នៅក្នុងសង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង ២១យប់ថ្ងៃទី ២០ ខែមេសា​ ឆ្នាំ ២០១៩​ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះថា​ ៖​ ស្រេង​ ម៉ៅ​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ ស្រុកកំណេីតនៅខេត្តកណ្តាល​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ៖​ មុនពេលកេីតហេតុ​ គេបានឃើញ​ បុរសម្នាក់​ ​ជិះម៉ូតូ​ ១គ្រឿងម៉ាក​ ហុងដាឌ្រីម​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខកណ្តាល1AD-3154​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១​ ក្នុងទិសដៅពីលិចទៅកេីត​ ខណ:មកដល់ចំណុចកេីតហេតុ​ មុខផ្សារព្រែកឯង​ ក៏មានរថយន្តកុងតឺន័រ​ធុនធំ​ ១គ្រឿង​ បេីកវ៉ារថយន្ត​ ហាយឡែនឌ័រ​ ១គ្រឿង​ ពីក្រោយរថយន្ត​ ដែលធ្វេីដំណេីរស្របផ្លូវនោះ​ ធ្វេីអោយបុរសរងគ្រោះ​ វាក់អេី​ ដួលចូលក្រោមរថយន្តកុងតឺន័រ​ ខាងលេី​ បេីកកិនពីលេី​ បណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង​យ៉ាងអាណោចអាធ័ម​ បង្កអោយមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្បែរនោះ​ រាយការណ៍​ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗតែម្តង​ ។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងយករថយន្តនឹងម៉ូតូទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការនរគបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ​ ចំណែកសពក្រុមគ្រួសារបានដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕