ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយ៌កម្មនិងសំណង់ បានអញ្ជើញធ្វើទស្សនៈកិច្ចទៅកាន់ រមណីយ៌ដ្ឋានម៉ាហ្វីយ៉ា រីសត ឆ្នេរឋានសួគ៌ កោះរ៉ុង របស់លោក ឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ
ព័ត៌មាន
2.37K

ខេត្តព្រះសីហនុ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយ៌កម្មនិងសំណង់ ឯកឧត្តមស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៌ នៅថ្ងៃទី២០ មេសា ឆ្នាំ ២០១៩ នេះ បានអញ្ជើញធ្វើទស្សនៈកិច្ចទៅកាន់ រមណីយ៌ដ្ឋានម៉ាហ្វីយ៉ា រីសត ឆ្នេរឋានសួគ៌ កោះរ៉ុង។

លោកឧកញ៉ាទៀ វិចិត្រ ក្នុងនាមប្រតិបត្តិករវិសយ័ឯកជន ម្ចាស់រមណីយ៌ដ្ឋានម៉ាហ្វីយ៉ា រីសត ឆ្នេរឋានសួគ៌ កោះរ៉ុង មានបានសម្តែងនូវមោទនភាពចំពោះវត្តមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីនិងឯកឧត្តមអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៌ដែលអញ្ជើញមកទស្សនកិច្ចពិនិត្យ ហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗបំរើអោយវិសយ័ ទេសចរណ៏នៅរមណីយ៌ដ្ឋានម៉ាហ្វីយ៉ា រីសត ក្នុងពេលដែលបច្ចុប្បន្ន រមណីយ៌ដ្ឋានមួយនេះ រៀបចំបាននូវសេវាផ្សេងៗសម្រាប់អ្នកទេសចរណ៏ជាតិនិងទេសចរណ៏បរទេសមកសម្រាកលេងកំសាន្ត មានដូចជាកន្លែងស្នាក់នៅ អាហារដ្ឋាននិងកន្លែងលេងកំសាន្តរបស់ភ្ញៀវ ហើយជាបន្តបន្ទាប់នឹងមានរៀបចំហេដ្ឋារចនាសម្ពន្ធ័ទេសចរណ៏ចម្រុះបន្ថែមទៀត ដើម្បីរួមចំណែកលើកស្ទួយវិសយ័ទេសចរណ៏ជាតិ៕