កុំចេះតែចង់ បងស្ម័គ្រ អូនស្មោះ ! បុរសម្នាក់ រួមភេទជាមួយអនីតិជន អាយុទើប១៤ឆ្នាំ ព្រះរាជអាជ្ញាខេត្តកណ្តាល បញ្ជាឱ្យឃាត់ខ្លួន
ព័ត៌មាន
923

កណ្តាល៖ កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បញ្ជាឱ្យនគរបាលស្រុកស្អាង ខេត្តកណ្ដាល ឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធបទល្មើសរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ។

លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថា ករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ នេះ បានកេីតឡើង តាំងពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ មកម៉្លេះ តែម្តាយក្មេងស្រីរងគ្រោះទេីបប្តឹងនគរបាលស្រុកស្អាងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ។

ជនសង្ស័យឈ្មោះ ជា វ៉ាន់ដេត អាយុ២៧ឆ្នាំ ។ ចំណែកជនរងគ្រោះអាយុ១៤ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រ ។

កន្លងមកអ្នកទាំងពីរធ្លាប់ទាក់ទងស្រលាញ់គ្នា ។ លុះដល់យប់កេីតហេតុ ជនសង្ស័យបានហៅជនរងគ្រោះឲ្យទៅលេងផ្ទះរបស់ខ្លួន ហើយបានរួមភេទជាមួយគ្នាក្នុង១យប់២ដង រយៈពេល៦ថ្ងៃកន្លងមកនេះ ។

តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា ពិតជាបានរួមភេទជាមួយជនរងគ្រោះពិតប្រាកដមែន ។ ប៉ុន្តែគ្មានការបង្ខិតបង្ខំនោះទេ ពោលគឺ កេីតចេញពីការព្រមព្រៀង ។

តាមច្បាប់ ការរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ទោះបីព្រមព្រៀងក៏ដោយ ក៏មានទោសព្រហ្មទណ្ឌដែរ ៕