រថយន្តបែនដឹកថ្ម ស្លាកលេខខេមរភូមិន្ទ ក្រឡាប់ផ្ងារជើងលើផ្លូវជាតិលេខ៤
ព័ត៌មាន
311

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តបែនដឹកថ្មមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ បានក្រឡាប់ផ្ងារជើង​ច្រង៉ាង លើដងផ្លូវ តែសំណាងណាស់ មិនមានអ្នកណាម្នាក់ រងរបួសនោះឡើយ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៦១-១៦២ ក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕