អាសូរណាស់! ប្រទះ​ឃើញ​ សពបុរស​ម្នាក់​ស្លាប់​ផ្កាប់មុខ នៅ​ក្នុង​ដីចំការ​ពុទ្ទ្រា​ បង្កការភ្ញាក់ផ្អើលទាំងព្រឹក
ព័ត៌មាន
617

កណ្តាល​៖​ នៅ​​ព្រឹកថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៨​និង​៣០​នាទី មានករណីប្រទះឃើញ ស​ពបុរស​ម្នាក់​ស្លាប់​ផ្កាប់មុខ​​ នៅចំណុច​ចំការ​ពុទ្ទ្រា​ ស្ថិត​នៅ​ភូមិ​ជ័យ​ឧត្តម​ ឃុំ​សំរោង​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ សង្ស័យ​កើត​ខ្យល់គរ​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ហាន​ សុ​ផាត​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។​

​សភាព​នៃ​រឿងហេតុ​ ៖​ កន្លង​មក​ជន​រង​គ្រោះជា​មនុស្ស​ហូប​ស្រា​ជា​ប្រចាំ​។​ នៅ​ថ្ងៃខែ​ឆ្នាំ​ និង​ពេលវេលា​ម៉ោង​ខាងលើ​ មាន​ប្រជាពលរដ្ឋ​ឈ្មោះ​ ស៊ន​ វាសនា​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ បាន​ទៅ​បូមទឹក​ដាក់​ចំការ​ពុទ្ទ្រា​រួច​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ ផ្កាប់មុខ​នៅ​ក្នុង​ដីចំការ​ពុទ្ទ្រា​ឈ្មោះ​ ខាត់​ គី​ណា​ល់​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ រួច​បាន​មក​ប្រាប់​អ្នក​ភូមិ​និង​រាយការណ៍​ ដល់​កម្លាំង​សមត្ត​កិច្ច​ប៉ុស្តិ៍​សំរោង​ធំ​។​

​ក្រោយ​ទទួល​បាន​ព​ត៌​មាន​កម្លាំង​ ប៉ុស្តិ៍សហការ​ជាមួយ​ផ្នែក​ជំនាញ​ អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ​សំរោង​ធំ​ ចុះ​ពិនិត្យ​សាកសព​និង​បាន​បញ្ជាក់​ថា​ ៖​សាកសព​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​សំគាល់​ឡើយ​ ។​

​តាម​កា​រស​ន្និ​ដាន​របស់​សមត្ថកិច្ច​ ៖​ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ​ ។​

​សព​បាន​ប្រគល់​ជូន​សាច់ញ្ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕