Bayern Munich រកបានអ្នកចាំទីដ៏ល្អ មកជំនួស Manuel Neuerដែលកំពុងជួបការលំបាកនៅក្នុងក្លឹប

Bayern Munich បានផ្លាស់ប្តូរកីឡាករជាច្រើនរូបនៅក្រុមរបស់ពួកគេ សម្រាប់មុខតំណែង និងតួនាទីខុសៗគ្នា ប៉ុន្តែសម្រាប់តំណែងអ្នកចាំទីនៅតែរឹងមាំអស់ជាច្រើនឆ្នាំមកហើយ ដែលគ្មានអ្នកណាអាចមកជំនួសបាន​។ ជាក់ស្តែងកីឡាករ Manuel Neuer បានរក្សាការពារតំណែងរបស់គេបានយ៉ាងល្អក្នុងក្រុម Bayern ខណ:គេបានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ក្លឹបនៅក្របខណ្ឌ Bundesliga មួយនេះ ក្នុងការឈ្នះពានរង្វាន់ធំៗជាច្រើនមកហើយ​។

​យ៉ាងណាមិញ​ មួយរយៈពេលចុងក្រោយនេះ Neuer បានជួបប្រទះបញ្ហាជាច្រើនជាមួយក្លឹប ចំពោះការហ្វឹកហាត់របស់គេ ដែលធ្វើឲ្យក្លឹប Bayern ហាក់អស់ទំនុបចិត្តលើរូបគេ​។ បើយោងតាម Sport 1 បានឲ្យដឹងថាក្រុម Bayern បានរកឃើញអ្នកដែលសក្តិសមសម្រាប់មកជំនួស ដំណែងរបស់ Neuer​រួចរាល់ហើយ​។

គួរបញ្ជាក់ថា កីឡាករ Alexander Nubel គឺជាអាចជាបុរសម្នាក់ ដែលក្រុម Bayern អាចធ្វើការផ្លាស់ប្តូរមួយនៅរដូវក្តៅខាងមុខនេះ ដោយអ្នកចាំទីរូបនេះបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម FC Schalke នៅក្នុងក្របខ័ណ្ឌ Bundesliga ៕

ប្រភព៖ Foxsports Asia