អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា បង្ហាញកាយវិការគួរឲ្យក្នាញ់ ពេលបកស្រាយបទចម្រៀង ស្រស់ស្អាតណាស់!..
កម្សាន្ត
3.59K

​រាជធានីភ្នំពេញ​៖ អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ដែលជាតារាវ័យក្មេង ជាប់ខ្សែស្រឡាយរាជវង្ស កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពេញបណ្តាញសង្គមហ្វេសប៊ុក ព្រោះតែរូបសម្រស់ដ៏ស្រស់ស្អាត​ ព្រមជាមួយនឹងទេពកោសល្យសិល្បៈទាំងវ័យក្មេង។

អ្នកអង្គម្ចាស់ស្រស់ស្អាតរូបនេះ បានបង្ហើរសំនៀងយ៉ាងពិរោះរណ្តំ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កោតសរសើរពីទឹកដមសំនៀងរបស់ អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា នៅក្នុងកម្មវិធីសង្ក្រាន្តនៅក្នុងសាលារៀនមួយ ដែលប្រព្រឹត្តិទៅយ៉ាងអធិកអាធម។

ក្នុងកម្មវិធីនោះ ព្រះអង្គម្ចាស់ក្សត្រី បានបកស្រាយនូវបទប្រពៃណីមួយដែលមានចំណងជើងថា “កន្រ្ទឹមខែចេត្រ” អមមកជាមួយការតុបតែងខ្លួន ព្រមទាំងសម្លេងដ៍ពិរោះ ធ្វើអោយទស្សនិកជនមានការចាប់អារម្មណ៍ជាខ្លាំង៕