មិនធម្មតា! ធឿន ធារ៉ា ផ្តួលកីឡាករ​ Boonlong Puyfourmanថៃ ដែលជាម្ចាស់ខ្សែក្រវ៉ាត់ Max Muay Thai​ ឲ្យសន្លប់នៅ​ទឹកទី៣

​កីឡាករ​​ ធឿន​ ធារ៉ា​ បានឡើង​សង្វៀន​ Max Muay Thai​ ជា​ថ្មី​ ក្នុង​តំណែង​ជា​គូ​ឯក​ ដោយ​ត្រូវ​ប៉ះ​ជា​មួយ​ម្ចាស់​ផ្ទះ​ដែលកំពុងគ្រងខ្សែក្រវ៉ាត់ប្រចាំកម្មវិធីនេះ ក្នុងថ្ងៃ​ទី១៦​ ខែ​មេសា​ ២០១៩​ ដែលត្រូវជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ។​

កីឡាករ ធឿន ធារ៉ា​ រូប​នេះ​បានផ្តួលកីឡាករ​ Boonlong Puyfourman​ ដែលជាម្ចាស់ទឹកដីឱ្យសន្លប់ក្នុងទឹកទី ៣ ក្រោយឱ្យកែងផ្តួនៗ រហូតកីឡាករថៃទប់ខ្លួនមិនបាន ហើយអាជ្ញារកណ្តាលសម្រេចបញ្ឈប់ការប្រកួតជាបន្ទាន់។

ចំពោះការ​ប្រកួត​របស់​ ធឿន​ ធារ៉ា​ លើកនេះគឺជាការបង្ហាញខ្លួនលើកទី​១ ក្រោយខកខានឡើងសង្វៀននេះជិត​៣​ខែ ដោយចុងក្រោយចាញ់​ពិន្ទុ​ជើង​ខ្លាំង​ Luke Bar​ តាំង​ពី​ខែ​កុម្ភៈ​៕​

ប្រភព៖ MaxMouyThai