សង្ស័យបែកថ្នាំ! បុរសជនជាតិចិនម្នាក់ យកកាំបិតចាក់ខ្លួនឯងរងរបួសធ្ងន់​រួចស្រែកឲ្យគេជួយ
ព័ត៌មាន
513

រាជធានីភ្នំពេញ៖ បុរសម្នាក់ជាជនជាតិចិនសង្ស័យបែកថ្នាំយកកាំបិតចាក់ខ្លួនឯងចំនួន១កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រូពេទ្យដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះភ្ញាក់ផ្អើលនៅក្នុងផ្ទះសំណាក់ សាំងហ៊ទៀង ស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នាវេលាម៉ោង១យប់ ឈានចូល​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។

យោងតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះសំណាក់ បានឲ្យដឹងថាឋ​មុនពេលកើតហេតុជនជាតិចិនម្នាក់មិនស្គាល់អត្តសញ្ញាណបានជួលបន្ទប់នៅវេលាម៉ោង៤ល្ងាច ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ លុះដល់ម៉ោងកើតហេតុ ទើបជនជាតិចិនម្នាក់នោះបានស្រែកឆោឡោពេញបន្ទប់រួចបានទាញកាំបិតចាក់ចំពោះខ្លួនឯងចំនួនមួយកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់នៅនឹងកន្លែងកើតហេតុ ម្ចាស់ផ្ទះសំណាក់បានទំនាក់ទំនងហើយសមត្ថកិច្ចនិងក្រុមគ្រូពេទ្យឲ្យមកជួយសង្គ្រោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនិងគ្រូពេទ្យបានយកជនជាតិចិនម្នាក់នោះឡើងទៅលើរថយន្តសាមុយបានដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមភ្លាមផងដែរ៕