បុរសម្នាក់ស្លាប់មួយរំពេច ខណៈជិះម៉ូតូដឹកស្រា HEINEKEN បើកលឿនទៅបុកបង្គោលភ្លើង
ព័ត៌មាន
434

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា ជិះម៉ូតូស្កុបពីមួយគ្រឿង ដឹកស្រាHEINEKENចំនួន២កេះ នៅខាងមុខ បានរេចង្កូងទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវចំកណ្តាលផ្លូវ បោកក្បាលនឹងបង្គោលភ្លើងស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងត្បូង បូរីវិមានភ្នំពេញ ប្រមាណជា១០០ម៉ែត្រ​ តាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សពជនរងគ្រោះ(ស្លាប់)មិនស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HO-8788 បានដឹកស្រា HEINEKENចំនួន២កេះនៅខាងមុខម៉ូតូ ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវចំកណ្តាលទ្រូងផ្លូវបោកក្បាលបែកស្លាប់ក្នុងថ្លុមឈាមយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូជនរងគ្រោះរក្សាទុកបណ្តោះអាសន្នរងចាំសាច់ញាត្តិយកឯកសារមកផ្ទៀងផ្ទាត់យកត្រឡប់ទៅផ្ទះវិញ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកោសល្យវិច័យរួចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លាទុកប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕