មិនដឹងយកអីមកគិត ឬចង់បានតែLike និង Share! ព្រះសង្ឃមួយអង្គ ទ្រាំមិនបាន បង្ហោះពីទង្វើមនុស្សអគំនិតមួយចំនួន...
ព័ត៌មាន
2.55K

ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ និងជាការគោរពប្រណិបត្តិខ្ជាប់ខ្ជួនរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗគ្នា មិនថានៅត្រង់ណា ឬកន្លែងណានោះទេ ក្នុងនាមជាកូនខ្មែរ គួរតែប្រព្រឹត្តខ្លួនឲ្យបានត្រឹមត្រូវ ទើបជាការល្អប្រពៃរ្ត៍។​

ជាក់ស្តែង ក្រោយពីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លែងផុតនាពេលថ្មីៗនេះ ដែលប្រជាពលរដ្ឋនាំគ្នាទៅវត្តអារាម ដើម្បីធ្វើបុណ្យឧទ្ទិសកោសលផលបុណ្យជូនញាតិសណ្តានដែលបានចែកឋាន និងធ្វើបុណ្យអបអរឆ្នាំថ្មីប្រកបដោយទឹកចិត្តជ្រះថ្លា បែរជាមានយុវជន យុវតីមួយចំនួនតូច ភ្លើតភ្លើនភ្លេចគិត ថាខ្លួនកំពុងធ្វើអ្វីមួយដែលកំពុងតែខុសនឹងវប្បធម៌ និងព្រះពុទ្ធសាសនា ដោយបាននាំគ្នាឈរថតរូប នៅមុខព្រះបដិមារ ដោយមិនដោះស្បែកជើងចេញ ធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំង ។

ក្នុងនោះ យោងតាមគណនីយFacebook របស់ព្រះអង្គ « ចៅអធិការវត្ត ឥន្ទវិសាល ហៅអ្នកវាំង» បានបង្ហោះទាំងស្រុងថា ៖ «ពិតជាគ្មានការអប់រំមែនទែន ប្រហែលជាខ្លាចបាត់ហើយមើលទៅ, ទោះយ៉ាងណា ដោះកាន់បន្តិចសិនទៅ មិនមែនពិការដៃណា»។

រូបភាពទាំងនេះ ធ្វើឲ្យមហាជនក្តៅចិត្តយ៉ាងខ្លាំង ព្រោះតែការចង់បាន Like និងShare គ្មានគិតពីវប្បធម៌ ប្រពៃណី និងព្រះពុទ្ធសាសនាទាល់តែសោះ៕