អីក៏សាហាវយ៉ាងនេះ! សម្លាប់កាប់.កយុវជនម្នាក់ ស្ទើរដាច់ក្បាលធ្លាក់ពីលើស្មា នៅសៀមរាប..
ព័ត៌មាន
1.88K

សៀមរាប៖ មានករណីឃាតកម្មមួយបានកើតឡើង ដោយបុរសម្នាក់ ត្រូវបានគេកាប់សម្លាប់ស្ទើរដាច់ក្បាលធ្លាក់ពីលើស្មា ស្លាប់នៅលើដងផ្លូវយ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ទៀបភ្លឺ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ មុខវត្តស្វាយធំ ភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនរងគ្រោះដែលត្រូវគេកាប់ស្លាប់នោះមានឈ្មោះ ព្រឿន ចូរ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ភ្លាមៗពេលកើតហេតុ ប្រជាពលរដ្ឋនៅក្បែរនោះ រាយការណ៍ប្រាប់សមត្ថកិច្ចថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សស្លាប់ ប៉ុន្តែពេលចុះធ្វើការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញថា ការស្លាប់របស់ជនរងគ្រោះមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ទេ តែវាជាអំពើឃាតកម្ម ដោយសារជនរងគ្រោះ ត្រូវបានឃាតកកាប់សម្លាប់ស្ទើរដាច់ក្បាលធ្លាក់ពីកទៅហើយ។

បច្ចុប្បន្នគ្រួសារសពជនរងគ្រោះ រួមនិងសមត្ថកិច្ចកំពុងតែសហការគ្នា បើកការស្រាវជ្រាវតាមចាប់ឃាតករយកមកផ្តន្ទាទោសតាមច្បាប់៕