​កាន់​តែ​ជិតដល់ថ្ងៃ ដែលReal Madrid ​​ចុះ​ហត្ថលេខា​យក Hazard ពី Chelsea

​​ក្លឹប​យក្ស​របស់​អេ​ស្ប៉ា​ញ Real Madrid បាន​នឹង​កំពុង​ឈាន​ជិត​ដល់​ការ​ចុះ​ហត្ថលេខា ​ដើម្បី​នាំ​យក​តារា​ឆ្នើម​របស់​ក្លឹប​តោ​ខៀវ Chelsea គឺ​ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​បែលហ្ស៊ិក Eden Hazard ហើយ​ក្នុង​តំលៃ​ជិត​ ១០០​លាន​អឺរ៉ូ។​

គួររំលឹក​ថា ​ក្រោយ​ការ​មក​ដល់​របស់​អតីត​គ្រូ​បង្វឹក និង​ជា​អ្នកចាត់ការ​ទូទៅ​ក្លឹប លោក Zinedine Zidane​ ត្រូវ​បាន​ប្រធាន​ក្លឹប​លោក Florentino Perez បាន​ប្រគល់​ទឹកប្រាក់​មហាសាល​ប្រមាណ​ជាង ៥០០​លាន​អឺរ៉ូ ដើម្បី​ជួស​ជុល​ក្លឹប​លើ​ស្ថានភាព​កីឡាករ​បច្ចុប្បន្ន ពោល​មួយ​ភាគ​ធំ​ត្រូវ​ទិញ​យក​កីឡាករ​ខ្សែ​បំរើ ManU, Paul Pogba ​វ័យ ២៦​ឆ្នាំ និង Hazard ហើយ​ក្នុង​នោះ Zidane ​ក៏​ចង់បាន​ខ្សែប្រយុទ្ធ​សេ​នេ​ហ្គា​ល់រ​បស់ Liverpool គឺ​ Sadio Mane មកកាន់ Santiago Bernabeu​ ផង​ដែរ​។

យ៉ាងណាក៏ដោយ​ក្លឹប​តោ​ខៀវ Chelsesa​ ត្រូវ​បាន​រាយការណ៍​ថា​ បាន​ទម្លាក់​តំលៃ​ហើយ​សម្រាប់ Hazard ខណៈ​ក្លឹប​របស់​លោក Ibrahimovic ​មហាសេដ្ឋី​រុស្ស៊ី​រូប​នេះ​កំពុង​សម្លឹង​ឃើញ​ខ្សែប្រយុទ្ធ​កូឌីវ័រ Nicolas Pepe​ នៃ​ក្លឹប Lille វ័យ​ត្រឹម ២៣​ឆ្នាំ​ដើម្បី​ជំនួស​កន្លែង​របស់ Hazard ផង​ដែរ​៕

ប្រភព៖ Marca