ស្លាប់ទៀតហើយ! រថយន្តសាំយ៉ុង ពន្លះម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់សា្លប់មួយរំពេច
ព័ត៌មាន
2.05K

ព្រៃវែង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បើកបញ្ច្រាសទិសគ្នា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវថ្នល់កៅស៊ូលេខ៣១៣ ភូមិព្រៃភ្ងាម ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

ប្រភពបានឲ្យដឹងថា ម៉ូតូម៉ាក C 125 ស្លាកលេខ ភ្នំពេញ1W-0643 ស៊េរី ២០០៨ ឣ្នកបើកបរម៉ូតូឈ្មោះ យ៉ៅ រ៉ូត ភេទប្រុស ឣាយុ ២៣ឆ្នាំ នៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ធ្វើដំណើរពីជើងទៅត្បូង បានបុកជាមួយរថយន្តពេញទំហឹង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ចំណែករថយន្តរងគ្រោះ ម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A -6304 ធ្វើដំណើរពីត្បូងទៅជើង បានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចចុះធ្វើការវាស់វែង យកវត្ថុតាងមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរោងដំរី រីឯសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕