ក្រោយមានការបង្ហោះរឿងមិនពិតពីខាងក្រុមហ៊ុន Dr. Phone Mobile Service Center ដុកទ័រហ្វូន Co.,Ltd ចុងក្រោយគណនីFacebook ឈ្មោះ So Lina បានធ្វើការបកស្រាយ ព្រោះជារឿងយល់ច្រឡំ
ព័ត៌មាន
13.9K

ភ្នំពេញ៖ ក្រោយពីមានការបង្ហោះខុសពីការពិតរួចមក ក្រុមហ៊ុនបានសុំឲ្យភាគី ម្ចាស់គណនីឈ្មោះ So Lina ធ្វើការបកស្រាយ ទើបខាងម្ចាស់អាខោនខាងលើ បានបង្ហោះបកស្រាយទាំងស្រុងថា ៖ «Dr. Phone Mobile Service Center ដុកទ័រហ្វូន Co.,Ltd ។ រឿងដែលខ្ញុំផុសថាអោយក្រុមហ៊ុន Dr. Phone បានដូរគ្រឿងបន្លាស់អេក្រង់ទូរស័ព្ទខ្ញុំនោះវាជាការយល់ច្រឡំតែប៉ុណ្ណោះ ហើយគាត់ជាម្ចាស់ក្រុមហ៊ុនក៍បានទាក់ទងមកខ្ញុំ ដើម្បីដោះស្រាយអំពីបញ្ហានេះជាមួយខ្ញុំផ្ទាល់ដែរ ហើយខាងគាត់ក៍បានបង្ហាញអោយខ្ញុំបានឃើញ និងបានយល់ពីកន្លែងគាត់ធ្វើការ​ (ជួសជុល)​ នឹងគ្រឿងបន្លាស់កុំអោយមានការភ័ន្ដច្រលំគ្នាទៀត​ ហើយហាងគាត់សុទ្ធតែគ្រឿងបន្លាស់ដែលមានគុណភាពល្អ ឥឡូវបញ្ហាទាំងអស់នេះពួកយើងក៏បាននិយាយនិងដោះស្រាយជាមួយគ្នារួចរាល់អស់ហើយដែរ សូមអរគុណ!!! » ៕

សូមបញ្ជាក់ថា លោក​ ឡុង​ ឆៃណាវ​ អគ្គនាយកក្រុមហ៊ុន​ជួសជុលទូរសព្ទ័យីហោ​ Dr-Phone ដែលមានទីតាំងស្ថិតនៅផ្ទះលេខ46​ តាមបណ្តោយផ្លូវ136​ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ​ សូមប្រកាសនិងជូនដំណឹងដល់បងប្អូនជាភ្ញៀវ​ដែលធ្លាប់មកជួសជុលទូរសព្ទ័នៅហាងយេីងខ្ញុំទាំងអស់អោយបានជ្រាបថា​ហាងយេីងខ្ញុំបម្រេីសេវាកម្មជួសជុលអស់រយះពេល៤ឆ្នាំកន្លងមកនេះគឺ​ដំណេីរការបាន៦ សាខាបានយ៉ាងរលូននិងស្មោះត្រង់ជូនភ្ញៀវច្បាស់លាស់ទាំងអស់​។

ក្រុមហ៊ុនរបស់យេីងខ្ញុំបាន​ អញ្ជេីញ​ម្ចាស់​ Account Facebook ខាងលេីនោះមកបំភ្លឺ​រួចហេីយម្ចាស់ Account Facebook នោះក៏បានសុំទោសមកក្រុមហ៊ុនយេីងខ្ញុំ ដែលគ្រប់យ៉ាងជាការភន្ត័ច្រលំរបស់គាត់..!

ដេីម្បីកុំអោយមានការយល់ច្រឡំថាហាង​ Dr-Phone ជួលជុលទូរសព្ទ័គ្រប់ប្រភេទ​លួចផ្លាស់ប្តូរគ្រឿងល្អរបស់ភ្ញៀងទុកហេីយដាក់របស់អន់អោយភ្ញៀវវិញនោះគឺមិនពិតទេ​ដូចនេះសូមបងប្អូនដែលជាភ្ញៀវសូមមេត្តាជ្រាបនិងយោគយល់..!

សម្រាប់ទូរសព្ទ័ដែលភ្ញៀវយកមកជួសជុលនៅហាង Dr-Phone ទោះជាយូរខែឆ្នាំក៏ខាងហាងយេីងខ្ញុំរក្សារទុកជូនភ្ញៀវវិញមិនមានបាត់បង់គ្រឿងនោះទេហេីយហាងយេីងខ្ញុំមានចេញបណ្ណធានាយ៉ាងត្រឹមត្រូវជូនភ្ញៀវក្នុងការជួសជុលរួចទុកពេលដែលប្រេីមិនស្រួលភ្ញៀវអាចយកហាងវិញហាងនិងឆែកផ្តល់ពត័មានច្បាស់លាស់តកតំណោះស្រាយជូនដោយមិនគិតថ្លៃសេវាបន្ថែមនោះទេ .!

រាល់ការបុងលុយទូទាត់ហេីយខាងយេីងខ្ញុំមានចេញវិក័យប័ត្រធានារាល់ទូរសព្ទ៍ដែលចេញហេីយរយះពេល7ថ្ងៃបេីមិនពេញសេវាយេីងខ្ញុំអាចត្រលប់មកឆែកម្តងទៀតបាន នឹងភ្ជាប់ជាមួយបណ្ណ៍ធានា មួនសន្លឹកផងដែល !

សូមបញ្ជាក់ថាហាងជួលជល់ទូរសព្ទ័យីហោ​ Dr-Phone មានជាងដែលមានជំនាញនិងប្រេីប្រាស់​ បច្ចេកវិទ្យា​ទំនេីបៗសម្រាប់ជួសជល់ទូរសព្ទ័របស់អតិថិជន។

សូមអរគុណដល់អតិថិជនដែលបានគាំទ្រកន្លងមក ក្រុមហុ៏នយេីងខ្ញុំនឹងរង់ចាំទទួលការស្ថាបនារបស់បងប្អូន។

រាល់ទូរសព្ទ៍នីមួយមានការឆ្លងកាត់ពីអ្នកត្រួតពិនិត្យបិទតែមគ្រប់ទៅលេីថ្ម/កាមេរ៉ា/board /អេក្រង់ដេីម្បីបព្ជាក់ច្បាស់លាស់ទេីបបព្ជូានទៅដល់ផ្នែកជួសជុលចៀសវាងការខុសឆ្គង

បណ្ឌ័ធានាទាំងបីនេះជាការធានារបស់ក្រុមហុ៏នយ៉ាងច្បាស់100%ទទួលខុសត្រូវរាល់ទូរសព្ទ័ដែលបានធ្វេីហេីយជូនអតិថិជនបេីមិនពេញចិត្តរយះពេល7 ថ្ងៃរឺបព្ហាផ្សេងយេីងខ្ញុំដោះស្រាយជូន100%

នេះជារូបភាពដែលអតិថិជនធ្វេីហេីយ ជិត2000គ្រឿងដែលពួកគាត់ទាក់ទងមិនបានអ្នកខ្លះក៏មិនមកយក រហូតទុកពេលដល់ទៅ 2/3 ឆ្នាំ ពួកយេីងមិនបានប៉ះពាល់រឺសុីគ្រឿងដូចដែលពួកគាត់បាននិយាយនោះទេ រក្សាសភាពដេីមទុកជូនពួកគាត់គ្រប់យ៉ាង100% ៕