ក្តៅៗទៀតហើយ ករណីដូចៗគ្នា! ប្តីចុង កាប់សម្លាប់ប្រពន្ធ រួចចងកសម្លាប់ខ្លួនតាមក្រោយនៅសៀមរាប!!!
ព័ត៌មាន
1.3K

សៀមរាប៖ មានករណីឃាតកម្មមួយបានកើតឡើង ដោយបុរសម្នាក់ បានកាប់សម្លាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាម រួចចងកសម្លាប់ខ្លួនតាមក្រោយ ស្លាប់ទាំង២នាក់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង២០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ក្នុងក្រុមទី៤ ភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាប្តីចុងមានឈ្មោះ ខាត់ ហឿត ភេទប្រុស អាយុ៤៥ឆ្នាំបានកាប់សម្លាប់ប្រពន្ធឈ្មោះ សឿម ចេត ភេទស្រី អាយុ ៣៥ឆ្នាំ ជាច្រើនកាំបិតទៅលើផ្ទៃមុខ ចំកែងដៃខាងស្តាំ កដៃខាងស្តាំ និងចង្អុលដៃខាងឆ្វេង បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ហើយជនសង្ស័យជាប្តីចុងរូបនេះ បានចងក សម្លាប់ខ្លួន​ឯង នឹងកន្សែងពណ៌ក្រហមជាប់រ៉ូតផ្ទះស្លាប់តែម្តង ។

ចំណែកមូលហេតុត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាកមកពីស្រវឹង ទើបកើតជាអំពើហិង្សារក្នុងគ្រួសារ រហូតសម្លាប់គ្នាបែបនេះតែម្តង៕