​Ronaldo​ អាចនឹង​ដើរចេញ​​ពីJuventus ដោយសារមូលហេតុនេះ...

​យោង​តាម​សារព័ត៌មាន La Repubblica បាន​រាយការណ៍​ថា​តារា​ឆ្នើម​ពាក់​អាវ​លេខ​៧ របស់​សេះ​បង្កង់​នឹង​មិន​ដាក់​ចិត្ត​លេង​ឲ្យ​ក្រុម​អ៊ីតាលី​មួយ​នេះ​ដល់​ចប់​កុងត្រា​ឆ្នាំ ២០២២ ឡើយ ពោល​គឺ​នឹង​ចាកចេញ​មុន​ពេល​កំណត់ ​ក្រោយ​បរាជ័យ​នា​វគ្គ​៨​ក្រុម​ចុង​ក្រោយ Champions League ក្រោម​ថ្វី​ជើង Ajax​។

រំឭក​ថា Ronaldo បាន​ខកខាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល ៩ ឆ្នាំ​ចុង​ក្រោយ។ តាម​ការ​រំពឹង​ទុក​រូប​គេ​ក៏​អាច​ដើរ​ចេញ​មុន​ផុត​កុងត្រា ប្រសិន​ភ្នាក់ងារ​លោក Jorge Mendes បើក​ការ​ចរចា​ជាមួយ​ក្លឹប​យក្ស​ណា​មួយ ហើយ​ឲ្យ​ក្លឹប​នោះ​ដាក់​សំណើ​ថ្លៃ​ខ្លួន​ទាញ​យក Ronaldo ចេញ​ពី​ទឹក​ដី Turin។ ប្រភព​បាន​សរសេរ​ថា៖ “រដូវ​កាល​ក្រោយ​នឹង​ក្លាយ​ជា​ពេលវេលា​ចុង​ក្រោយ​របស់ Cristiano នៅ​ទឹក​ដី​អ៊ីតាលី”។ ក្នុង​ន័យ​នេះ CR7 ទំនង​ជា​នឹង​ដើរ​ចេញ​ត្រឹម​ចប់​រដូវ​កាល ២០១៩/២០ ប្រសិន​ណា​ស្ថានការណ៍​នៃ​ការ​ប្រកួត Champions League នៅ​តែ​មិន​ទាន់​ទទួល​ភាព​វិជ្ជមាន​ក្នុង​កម្រិត​សមប្រកប​មួយ៕

ប្រភព៖ 9SportPro