ជំនួយការដែលធ្វើឲ្យលោកអ្នកអស់កង្វល់ពីបញ្ហទូរស័ព្ទឆាប់អស់ថ្មនោះគឺ……….. VOOC 3.0 របស់ F11 Pro
បច្ចេកវិទ្យា
574

​អ្នកណាខ្លះបានធ្វើជាម្ចាស់ទូរស័ព្ទ F11 Pro រួចហើយ​? តើលោកអ្នកពេញចិត្តនឹងចំណុចពិសេសអ្វីខ្លះរបស់ F11 Pro ? បន្ទាប់ពីការលក់ចេញទូរស័ព្ទ F11 Pro នៅទូទាំងប្រទេសកម្ពុជារួចមក យើងសង្កេតឃើញថាចំណុចពិសេស១ក្នុងចំណោមចំណុចពិសេសជាច្រើនរបស់ ម៉ូឌែលនេះ គឹវាមាន បច្ចេកវិទ្យាសាកថ្មលឿនជំនាន់ថ្មី VOOC 3.0 ដែលវាអាចជួយដល់ការសាកថ្មទូរស័ព្ទលឿនជាងបច្ចេកវិទ្យា VOOC ជំនាន់មុនរហូតដល់ទៅរយៈពេល២០នាទី។ 

បច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 នេះ មិនត្រឹមតែជាបច្ចេកវិទ្យាដែលអាចសាកថ្មទូរស័ព្ទបានលឿនប៉ុណ្ណោះទេ វាថែមទាំងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ទោះបីជាពួកគេកំពុងតែលេងហ្គេមបណ្តើរ សាកថ្មបណ្តើរ ឬ ដំណើរការកម្មវិធីផ្សេងៗក្តី ព្រោះបច្ចេកវិទ្យានេះត្រូវបានទទួលស្គាល់ដោយស្ថាប័ន TÜV SÜD , ដែលវាមានស្រទាប់ការពារចំនួន៥ ស្រទាប់នៅខាងក្នុង ដែលធ្វើឲ្យអតិថិជនរាប់រយលាននាក់ មិនអាចបដិសេធចំពោះម៉ូឌែលត្រកូល F មួយនេះបានឡើ់យ។ 

តើអ្វីទៅជាក្តីកង្វល់របស់អ្នកប្រើប្រាស់ទូរស័ព្ទនាសម័យទំនើបនេះ? តើវាជាទូរស័ព្ទសាកថ្មឆាប់ពេញ រួចឆាប់អស់ថ្មវិញ? ឬ ជាទូរស័ព្ទដែលសាកថ្មឆាប់ពេញ រួចប្រើប្រាស់បានយូរ? យោងតាមការឲ្យដឹងរបស់ ក្រុមហ៊ុន OPPO បានបញ្ជាក់ថា F11 Pro មិនត្រឹមតែបានបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 ប៉ុណ្ណោះទេ វាថែមទាំងមានកំម្លាំងថ្មរហូតដល់ទៅ 4000 mAh ធំជាងម៉ូឌែលមុនៗ សាកថ្មយូរប៉ុណ្ណា ក៏មិនមានកម្តៅបណ្តាលឲ្យក្តៅដៃលោកអ្នកដែរ ហើយថ្មដែលសាកពេញហើយ ជាធម្មតាអាចប្រើប្រាស់បានរយៈពេល 15ម៉ោង និង 30នាទី ហើយចំពោះការប្រើប្រាស់នៅលើប្រព័ន្ធអ៊ីនធីណេតវិញគឺមិនអាចកំណត់បានទេ វាអាស្រ័យទៅលើការប្រើប្រាស់របស់លោកអ្នក។ ម្យ៉ាងវិញទៀតបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 របស់ F11 Pro ប្រៀបដូចជាជំនួយការដ៏ល្អសម្រាប់លោកអ្នកបានយ៉ាងទាន់ពេលវេលា និង គ្រប់ទីកន្លែង ដែលអាចឲ្យលោកអ្នកទទួលបាននូវភាពជោគជ័យទាំងការងារ និង ការទំនាក់ទំនងទូទៅផងដែរ។ ឧទាហរណ៍៖ ប្រសិនបើ F11 Pro របស់លោកអ្នកអស់ថ្មី ហើយសល់ត្រឹមតែ២% នៅពេលដែលលោកអ្នកក្រោកពីដំណេក នោះលោកអ្នកអាចសាកថ្មទុកចោល បន្ទាប់មកលោកអ្នកអាចចេញទៅហាត់ប្រាណ១៥នាទី ងូតទឹកពេលព្រឹក រៀបចំខ្លួនប្រាណទៅធ្វើការ និង បរិភោគអាហារពេលព្រឹករួចរាល់ នោះទូរស័ព្ទ F11 Pro របស់លោកអ្នកនឹងទទួលបានថ្មទូរស័ព្ទជិតពេញ ដែលអាចធ្វើឲ្យលោកអ្នកប្រើប្រាស់បានពេញមួយថ្ងៃ ដោយមិនចាំបាច់ខ្វាយខ្វល់នឹងបញ្ហាទូរស័ព្ទអស់ថ្ម ឬ ត្រូវតែយក Power Bank តាមខ្លួនរហូតនោះទេ ។​ នេះហើយជាចំណុចពិសេសមួយ ក្នុងចំណោមចំណុចពិសេសជាច្រើន ដែលធ្វើឲ្យទូរស័ព្ទ F11 Pro មានភាពលេចធ្លោខ្លាំង និង មានការគាំទ្រច្រើនពីអតិថិជនទាំងនៅក្នុងប្រទេសកម្ពុជា និង ក្រៅស្រុកនៅលើតម្លៃដែលអាចទទួលយកបាន 339$ ប៉ុណ្ណោះ ៕